ការពិពណ៌នាសង្ខេបស្តីពីជម្ងឺ និងវិធីថែទាំ ការពារព្យាបាលជំងឺនៃដំណាំម្រេច Description of diseases and methods of care, prevention and treatment of diseases of pepper.
ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.) ។ កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ –ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក) –កូនរដូវវស្សា(រាំងស្ងួតយូរពេក) –អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច) –ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស –ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់) –រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង –ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក) -ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាននិងកំពុងរងនូវផលប៉ះពាល់គ្រោះថ្នាក់ពីការវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបានបង្ហាញពីកម្រិតនៃការប្រែប្រួលបាត់បង់សារធាតុចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យឃើញជារោគសញ្ញាដែលបានកើតឡើងដោយសារចំណែកនៃការប្រែប្រួកអាកាសធាតុ បន្ទាប់ពីផ្នែកសំខាន់នៃប្រព័ន្ធឫសដែលមានមុខងារដឹកនាំនូវសារធាតុចិញ្ចឹមដើមដងត្រូវបានបាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes(ពពួកដង្កូវក្នុងដី) Meloidogyne spp (ពពួកដង្កូវបំផ្លាញ់ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងស្រទាប់ដីនៃបរិវេនគុម្ពម្រេចហើយ ។ ហើយការរីករាលដាលមេរោគ ពួកមេរោគបង្កឲ្យរលួយខូចឫស)បង្កើនបរិមាណកាន់តែច្រើនឡើងៗ វាអាចបង្កឲ្យមានការខូចខាតដល់ដំណាំម្រេចធ្ងន់ធ្ងរហើយនិងត្រូវបានជាប់ពាក់ព័ន្ធទៅនឹងជម្ងឺបណ្តាលឲ្យការលូតលាស់នៃដំណាំម្រេចត្រូវបានថយចុះ យ៉ាងយឺតៗផងដែរ ការណាយើងមិនប្រើថ្នាំព្យាបាល ។ រោគសញ្ញានៃការធ្លាក់ចុះយឺតៗ វត្តមាននៃបរាសិត Radopholus similis បណ្តាលឲ្យរលាកនៅលើប្រព័ន្ធឫស(ឫសមិនអាចស្រូបសារធាតុចិញ្ចឹមបាន) លើសពីនេះបណ្តាលឲ្យរលួយប្រព័ន្ធឫសទាំងអស់តែម្តង ។ ការរំខានដោយការរុកកួនទាំងនេះ បានរាលដាលជាបន្តបន្ទាប់ពីឫសខ្ចីទៅកាន់ប្រព័ន្ធឫសចាស់ ។ ការរុកកួនដោយបរាសិត M. incognita ក៏បានធ្វើឲ្យឫសពក ឬ រលាកនៅលើប្រព័ន្ធឫស […]
ជីទឹកសរីរាង្គជប៉ុន«បុប្ផា» របស់ក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រទទួលបានជោគជ័យលើដំណាំម្រេច Japanese organic fertilizer “Bopha” by Bopha Organic Agriculture successfully on pepper
នៅឃុំដាស្រុកមេមត់៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅប្រធានក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ បានចុះទៅត្រួតពិនិត្យ ដំណាំម្រេចនៅចម្ការរបស់លោកអោក សាវុធ ស្ថិតនៅឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអតិថិជនបានប្រើប្រាស់ជីទឹកជប៉ុន សរីរាង្គ«Bopha បុប្ផា» ជាប្រចាំពីក្រុមហ៊ុន ។ លោកអោក សាវុធជាម្ចាស់ចម្ការម្រេច ដែលទទួលបានការណែនាំបច្ចេកទេសថែទាំដំណាំម្រេច និងបានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន «Bopha បុប្ផា» ជាប្រចាំពីក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ ។ លោកបានបញ្ជាក់ថា ចម្ការម្រេចរបស់លោកមានចំនួន ២២០០ជន្លង់ ។ នៅក្នុងរង្វង់ឆ្នាំនេះ ស្ទើរតែគ្មានជំងឺបៀតបៀនអ្វីទាំងអស់ ចំណែកទិន្នផលផ្លែម្រេចរបស់លោកនៅក្នុងឆ្នាំនេះដែរ ទទួលបានបរិមាណច្រើនបំផុតគឺរហូតដល់១១.៨តោន ដែលពីឆ្នាំមុនលោកធ្លាប់តែទទួលបានប្រមាណ៥តោនប៉ុណ្ណេះ ។ លោកបានបញ្ជាក់បន្ថែមថាចាប់តាំងពីលោកចេះដាំម្រេចមក លោកពុំធ្លាប់ទទួលបានផលច្រើនយ៉ាងដូច្នេះឡើយ ។ លោកកអោក សាវុធបានបានអះអាងថាកាលពីឆ្នាំមុនៗ លោកពិបាករកកម្មករសម្រាប់បាញ់ថ្នាំណាស់ ដោយសារលោកបានប្រើប្រាស់ថ្នាំមានជាតិគីមី(មានក្លិនឆួលពុលខ្លាំង) តែសម្រាប់ឆ្នាំនេះ លោកបានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន«Bopha បុប្ផា» របស់ក្រុមហ៊ុនក្រុមហ៊ុនបុប្ផាអហ្គ្រែនិក អេហ្រ្គីខលឈ័រ គ្មានក្លិន គ្មានជាតិពល(គ្មានផលប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ) ងាយស្រួលក្នុងការប្រើប្រាស់ ។ហើយមានប្រសិទ្ធភាពក្នុងការបំប៉នបង្កើនកញ្ចុំផ្កា អាចព្យាបាលជំងឺ និងសត្វល្អិតចង្រៃ […]
លោកសា រឿនម្ចាស់ចម្ការពុទ្រាទទួកបានជោគជ័យជាមួយជីសរីរាង្គបុប្ផា Mr. Saroeun, the owner of Putra Farm, was successful with Bopha Organic Fertilizer
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ប្រធានក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ បានចុះទៅចម្ការពុទ្រាលោកសា រឿន ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកគៀនស្វាយតាម ដើម្បីធ្វើសម្ភាសស្តីពី ភាពជោគជ័យរបស់លោកលើដំណាំពុទ្រា ។ សំណួរទី១៖ មូលហេតុអ្វីខ្លះ ដែលលោកសា រឿនបានស្គាល់ក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ ? ចម្លើយរបស់លោកសា រឿន ៖ ដោយសារផ្លែពុទ្រានៅក្នុងចម្ការរបស់លោកបានជួបនឹងបញ្ហាស្អុយច្រើន នាំឲ្យលោកខិតខំ ស្រាវជ្រាវរកផលិតជីកសិកម្មមួយណាដែលមានប្រសិទ្ធភាព សម្រាប់ប្រើប្រាស់លើដំណាំពុទ្រារបស់លោកឲ្យបានល្អ ឡើងវិញ ។ លោកក៏ប្រទះឃើញជីសរីរាង្គបុប្ផាដាក់លក់នៅផ្ទះ លោកសុខ ឡូញ ស្ថិតនៅអ្នកលឿងត្រើខាងលិច ។ លោកបានទិញយកមកប្រើប្រាស់សាកល្បង ស្រាប់តែលោកពិនិត្យឃើញថា ផ្លែពទ្រាដែលធ្លាប់តែស្អុយប្រែទៅជាលែងស្អុយ បន្ទាប់ មកបរិមាណផ្លែបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ទាំងនេះហើយ បានជានាំឲ្យលោកសម្រេចចិត្តបន្តប្រើប្រាស់ជីសរីរាង្គរបស់ក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ រហូត់ដល់សព្វថ្ងៃនេះ អស់រយៈពេល២ឆ្នាំមកហើយ ។ សំណួរទី២៖ បើប្រៀបធៀប ការប្រើប្រាស់ជីគីមីពីមុន និង ការប្រើប្រាស់ជីសរីរាង្គ តើលោកទទួលទិន្នផលយ៉ាងដូចម្តេចដែរ ? លោកសា រឿន បានគូសបញ្ជាក់ថា កាលពីលោកប្រើប្រាស់ជីគីមីបានជួបនឹងបញ្ហាស្អុយច្រើ ដោយទទួលទិន្នលពី ៣០០ទៅ៧០០គីឡូក្រាមប៉ុណ្ណេះ ។ ប៉ុន្តែក្រោយពីលោកបានផ្លាស់ប្តូរមកប្រើប្រាស់ជីសរីរាង្គបុប្ផាធ្វើឲ្យផ្លែពុទ្រារបស់លោកលែងជួប […]
ប្រជាកសិករបាននិងកំពុងគាំទ្រជីសរីរាង្គ(Bopha បុប្ផា)កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ Farmers have been supporting organic fertilizer (Bopha Bopha) more and more day by day.
នៅក្នុងទស្សនវិស័យរបស់ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd គឺពាំនាំយកនូវបច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) មកអនុវត្តន៍នៅកម្ពុជា ដើម្បីបង្កើនទិន្នផលពីវិស័យកសិកម្ម ផ្តល់អត្ថយោជន៍យ៉ាងពិតប្រាកដជូនដល់ប្រជាកសិករខ្មែរ ដោយជៀសវាងបាននូវផលប៉ះពាល់នៃសារធាតុគីមីទាំងឡាយព្រមទាំងរក្សាបាននូវបរិស្ថានធម្មជាតិល្អ ។ នៅក្នុងដំណើរបេសកកម្មរបស់យើងខ្ញុំដើម្បីស្វែងរកផលិតផលនិងបច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) ព្រមទាំងណែនាំដល់ប្រជាកសិករ ដើម្បីប្រើប្រាស់ផលិតផលសរីរាង្គ ជំនួសឲ្យសារធាតុគីមីទាំងឡាយ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងបរិស្ថាន ។ បើទោះជានៅក្នុងដំណើរបំពេញបេសកកម្មទាំងនេះ ត្រូវបានជួបនូវឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចដាក់សម្ពាធលើឆន្ទៈរបស់យើងខ្ញុំបានឡើយ ។ រហូតមកដល់ពេលនេះ ការងាររបស់យើងខ្ញុំត្រូវបានសម្រេចជាជំហានៗរួចទៅហើយ ។ វាពិតជាបានធ្វើឱ្យយើងខ្ញុំ មានមោទនភាពក្នុងចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលនៃបេសកកម្មនេះ ។ កិច្ចការទាំងនេះ បានវាសវែង តាមរយៈដំណើរនៃការផលិតជីសរីរាង្គ(Bopha បុប្ផា)កាន់តែមានបរិមាណកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។ កំណើននៃការផលិតទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ប្រជាកសិករយើងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឥតឈរផងដែរ ។ ចាប់ពីពេលនេះតទៅគឺពិតជាស្ថិតនៅក្នុងក្តីសង្ឃឹមថ្មីបន្ថែមទៀតពីកិច្ចសហប្រតិបត្ដិការរវាង ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd យើងខ្ញុំជាមួយនឹងក្រុមហ៊ុននៃប្រទេសជប៉ុនដ៏ល្បីល្បាញមួយ ដែលមានជំនាញផ្នែកសរីរាង្គនាំមុខគេនៅក្នុងពិភពលោកនេះ ។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីបេសកកម្មរបស់យើងខ្ញុំបាននិងកំពុងខិតទៅជិតគោលដៅក្នុងការសម្រេចបាន នូវចក្ខុវិស័យរបស់យើងខ្ញុំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខានឡើយ ។ Farmers have been supporting organic […]