ដំណាំម្រេច
ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.) ។
កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ
–ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក)
–កូនរដូវវស្សា(រាំងស្ងួតយូរពេក)
–អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច)
–ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស
–ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់)
–រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង
–ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក)
-ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ
រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ
កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាននិងកំពុងរងនូវផលប៉ះពាល់គ្រោះថ្នាក់ពីការវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបានបង្ហាញពីកម្រិតនៃការប្រែប្រួលបាត់បង់សារធាតុចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យឃើញជារោគសញ្ញាដែលបានកើតឡើងដោយសារចំណែកនៃការប្រែប្រួកអាកាសធាតុ បន្ទាប់ពីផ្នែកសំខាន់នៃប្រព័ន្ធឫសដែលមានមុខងារដឹកនាំនូវសារធាតុចិញ្ចឹមដើមដងត្រូវបានបាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes(ពពួកដង្កូវក្នុងដី) Meloidogyne spp (ពពួកដង្កូវបំផ្លាញ់ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងស្រទាប់ដីនៃបរិវេនគុម្ពម្រេចហើយ ។ ហើយការរីករាលដាលមេរោគ ពួកមេរោគបង្កឲ្យរលួយខូចឫស)បង្កើនបរិមាណកាន់តែច្រើនឡើងៗ វាអាចបង្កឲ្យមានការខូចខាតដល់ដំណាំម្រេចធ្ងន់ធ្ងរហើយនិងត្រូវបានជាប់ពាក់ព័ន្ធទៅនឹងជម្ងឺបណ្តាលឲ្យការលូតលាស់នៃដំណាំម្រេចត្រូវបានថយចុះ យ៉ាងយឺតៗផងដែរ ការណាយើងមិនប្រើថ្នាំព្យាបាល ។
រោគសញ្ញានៃការធ្លាក់ចុះយឺតៗ
វត្តមាននៃបរាសិត Radopholus similis បណ្តាលឲ្យរលាកនៅលើប្រព័ន្ធឫស(ឫសមិនអាចស្រូបសារធាតុចិញ្ចឹមបាន) លើសពីនេះបណ្តាលឲ្យរលួយប្រព័ន្ធឫសទាំងអស់តែម្តង ។ ការរំខានដោយការរុកកួនទាំងនេះ បានរាលដាលជាបន្តបន្ទាប់ពីឫសខ្ចីទៅកាន់ប្រព័ន្ធឫសចាស់ ។ ការរុកកួនដោយបរាសិត M. incognita ក៏បានធ្វើឲ្យឫសពក ឬ រលាកនៅលើប្រព័ន្ធឫស ។ ការរលាកទាំងនេះត្រូវបានគេមើលឃើញទាំងប្រព័ន្ធសរសៃឫសខ្ចី និងប្រព័ន្ធឫសចាស់ផងដែរ ។ ការខូចខាតឫស ដែលបង្ករដោយបរាសិត nematodesធ្វើឲ្យចុះខ្សោយដល់មុខងារនៃការដឹកជញ្ជូនជាតិទឹក និងសារធាតុអំបិលខនិចទៅកាន់ដើមម្រេច ។ ការបាត់បង់មុខងារនៃប្រព័ន្ធឫសចិញ្ចឹមនេះ បានបណ្តាលឲ្យមានរោគសញ្ញានៃការខ្វះខាតសារធាតុចិញ្ចឹម ។ ការខូចខាតនៃប្រព័ន្ធឫសបណ្តាលឲ្យស្លឹកម្រេចប្រែពណ៌ពីបៃតងទៅជាពណ៌លឿង ពណ៌ខៀវលាយឡំលឿង អុជៗខាងចុងស្លឹក និងខ្លោចមែកផ្នែកខាងលើ ។
ការបង្ការខ្លះៗដែលអាចធ្វើបាន
ផ្ទៃដីដាំម្រេចត្រូវធ្វើប្រឡាយទឹកព័ទ្ធជុំវិញ បន្ថែមដោយប្រឡាយរងជាសញ្ញាលេខបូកក្នុងចម្ការម្រេច ជៀសវាងដាច់ខាតកុំឲ្យមានទឹកភ្លៀងហូរកាត់ចម្ការម្រេចឲ្យសោះ ។ ជាទូទៅការប្រើប្រាស់ជីកំប៉ុស ឬ អំពុកដាក់ទៅក្នុងគុម្ពដំណាំ វាអាចធ្វើឲ្យដីមានសភាពធូរបង្ករឲ្យដំណាំលូតលាស់បានល្អ តែវាក៏ជាជម្រកនៃពពួកដង្កូវបរ៉ាសិតក្នុងដីផងដែរ ។
វិធីសាស្រ្តបាញ់ថ្នាំការពារ និងព្យាបាលលើដំណាំម្រេច
ក-វិធីសាស្រ្តការពារ (ជាវិធីសាស្រ្តល្អបំផុត)
ជាវិធីសាស្រ្តមួយដែលល្អបំផុត ដែលប្រជាកសិករអ្នកដាំម្រេចគួរតែជ្រើសរើសយក ដើម្បីការពារត្រួតពិនិត្យពីការរាតត្បាតមេរោគបង្ករជំងឺជាប្រចាំ កុំឲ្យរំខានដល់ការលូតលាស់ដល់ដំណាំម្រេច ។ ក្នុងករណីបាញ់ការពារនេះ ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០លីត្រ បាញ់ទៅលើដើមម្រេចពីលើចុះក្រោម ហើយបាញ់ផ្ចង់លើគុម្ពឲ្យបានជោកសព្វលៃយ៉ាងណាឲ្យបានជ្រាបទៅដល់ប្រព័ន្ធឫស ដោយអនុវត្តពី១០ទៅ១៥ថ្ងៃម្តង ។
ខ-វិធីសាស្រ្តព្យាបាល
មានន័យថា ដំណាំម្រេចបានរងនូវផលប៉ះពាល់ពីការវាយប្រហាដោយមេរោគរួចទៅហើយ ជាពិធីសាស្រ្តជួយសង្រ្គោះ ។ ជាទូទៅវិធីព្យាបាលមិនប្រាកដថាអាចវិលមករកសភាពដើម១០០% វិញទាំងស្រុងឡើយ វាតែងតែជួបទៅនឹងការខូចខាតខ្លះ ជាក់ជាមិនខានឡើយ វាអាស្រ័យលើការព្យាបាលបានទាន់ពេលឬអត់ ។ ក្នុងករណីបាញ់ ដើម្បីព្យាបាលនេះ ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០លីត្រ បាញ់ទៅលើដើមម្រេចពីលើចុះក្រោម បន្ថែមដោយស្រោចលើគុម្ពម្រេចឲ្យបានជោកសព្វលៃយ៉ាងណាឲ្យបានជ្រាបទៅដល់ប្រព័ន្ធឫស ៣ទៅ៥ថ្ងៃម្តង ឲ្យបាន៣ដងជាប់ៗគ្នា ។ ពេលម្រេចជាស្បើយពីជំងឺគឺអនុវត្តវិធីសាស្រ្តការពារវិញ ។
កំណត់សម្គាល់
កាលណាដំណាំម្រេចមានជំងឺ បណ្តាលឲ្យរលួយខូចដល់ប្រព័ន្ធឫសរយាង ធ្វើឲ្យចុះខ្សោយដល់មុខងារនៃការស្រូបជញ្ជក់យកនូវសារធាតុចិញ្ចឹម ជាតិទឹក និងសារធាតុអំបិលខនិច ក៏ដូចជាមុខងារដឹកជញ្ជូនសារធាតុទាំងនេះ ទៅកាន់ដើមម្រេច ដើម្បីទ្រទ្រង់ដល់ការលូតលាស់ ។
ករណីម្រេចមានជំងឺ៖ ការប្រើប្រាស់ជីបាវគ្រាប់បំប៉ននៅផ្នែកគល់ គឺគ្មានប្រសិទ្ធភាពឡើយ ដោយសារបាត់មុខងារនៃប្រព័ន្ធឫស ។ លុះត្រាតែយើងត្រូវព្យបាលវាឲ្យជាសះល្អឡើងវិញសិន ទើបការប្រើប្រាស់ជីគ្រាប់បំប៉ននៅគល់មានប្រសិទ្ធភាពឡើងវិញ ។
ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 បាញ់លើស្លឹក និងបរិវេនគុម្ពម្រេច៖ ទាំងការបំប៉នលូតលាស់ ទាំងការកម្ចាត់មេរោគបង្ករជំងឺ ជាពិសេសពពួកដង្កូវបរ៉ាសិត ពពួកផ្សិតក្នុងដី និងជារនាំងការពារសត្វល្អិត ដោយការប្រព្រឹត្តទៅក្នុងពេលតែមួយ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត ដោយប្រើប្រាស់រយៈពេលខ្លីបំផុត ។ តាមការស្រាវជ្រាវការបាញ់លើស្លឹកមានប្រសិទ្ធភាពរហូតទៅដល់៩០ភាគរយ តែបើបានស្រោចឬបាញ់លើបរិវេណគុម្ពបន្ថែមគឺអាចមានប្រសិទ្ធភាពរហូតទៅដល់១០០ភាគរយ ។
ការប្រើប្រាស់ជីបាញ់បំប៉នលើដំណាំម្រេច
១-ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 និងម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រលើដំណាំ ម្រេច
(ក)ការបំប៉នម្រេចតូច ឬធំ
អនុវត្តន៍ជាទូទៅដោយប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពី រុក្ខជាតិសមុទ្រ៥០ក្រាម(កន្លះកញ្ចប់) លាយជាមួយទឹកប្រមាណ៣៥០ទៅ៤០០លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន日本の技術៦០មីលីលីត្រ(60CC) បូកបន្ថែមជាមួយម្សៅជីសរីរាង្គ ចម្រាញ់ពីរុក្ខជាតិសមុទ្រ១ស្លាបព្រាការហ្វេ កំពុង លាយជាមួយទឹក១ធុងបាញ់២៥លីត្រ(កូរឲ្យរលាយសាច់មួយ) ។ យកល្បាយដែលលាយរួចទៅបាញ់បំប៉នលើ កូនម្រេចឬម្រេចធំ រយៈពេល១៥ទៅ២០ថ្ងៃម្តង ។ នៅពេលបាញ់ម្តងៗលៃឲ្យបានជោកសព្វទៅលើស្លឹក និងបរិវេណជុំវិញគុម្ព ។
ករណីចម្ការម្រេចមានប្រព័ន្ធទឹកស្រោចស្រព៖ ប្រើជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ៥០ក្រាម លាយជាមួយទឹក៤០០ទៅ៥០០លីត្រ បង្ហូរស្រោចស្រពទៅតាមគុម្ព (ប្រព័ន្ធឫស)នៃដំណាំម្រេចក្នុងអំឡុងពេលពី១៥ទៅ២០ថ្ងៃម្តង។
(ខ)ការបំប៉នម្រេច នៅពេលវាចាប់ផ្តើមចេញផ្កាក្តឹប
ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ៣០ក្រាម (១/៣កញ្ចប់) លាយជាមួយទឹកប្រមាណ៣៥០ទៅ ៤០០ លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន日本の技術 ៦០មីលីលីត្រ (60CC) បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រកន្លះស្លាបព្រាកាហ្វេ លាយជាមួយ ទឹក១ធុងបាញ់ ចំណុះ ២៥លីត្រ(កូរឲ្យរលាយសាច់មួយ) ។យកល្បាយដែលលាយរួចទៅបាញ់បំប៉នលើដើម ម្រេច ដែលកំពុង រៀបចំដើមដងចេញផ្កា ឬក្តឹម ក្នុងអំឡុងពេលនេះអនុវត្តរយៈពេល១០ ទៅ១៥ថ្ងៃម្តង ។ នៅពេលបាញ់ម្តងៗលៃឲ្យបានជោកសព្វទៅលើស្លឹក កញ្ចុំផ្កា និងបរិវេណជុំវិញគុម្ព ។ ការអនុវត្តតាមវិធីសាស្រ្តនេះ អាចជួយលើកតម្កើងដំណាំម្រេចឲ្យបង្កើនកញ្ចុំផ្កាបានច្រើទ្វេដង ថែមទាំងជួយថែរក្សាការពារផ្កាក្តឹបផ្លែ មិនឲ្យជ្រុះយ៉ាងមានប្រសិទ្ធភាព ។ មានលទ្ធភាពអាចបង្កើនទិន្នផលពី៣០ទៅ៥០%បន្ថែមទៀត ។
សម្រាប់ព័ត៌មានបន្ថែម Tel: 012 888 987 / 096 5 888 987 / 097 5 888 987, www.Bopha.com.kh, E-mail:info@bopha.com.