ការពិពណ៌នាសង្ខេបស្តីពីជម្ងឺ និងវិធីថែទាំ ការពារព្យាបាលជំងឺនៃដំណាំម្រេច Description of diseases and methods of care, prevention and treatment of diseases of pepper.

ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.) ។

កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ

–ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក)

–កូនរដូវវស្សា(រាំងស្ងួតយូរពេក)

–អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច)

–ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស

–ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់)

–រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង

–ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក)

-ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ

រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ

កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាននិងកំពុងរងនូវផលប៉ះពាល់គ្រោះថ្នាក់ពីការវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបានបង្ហាញពីកម្រិតនៃការប្រែប្រួលបាត់បង់សារធាតុចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យឃើញជារោគសញ្ញាដែលបានកើតឡើងដោយសារចំណែកនៃការប្រែប្រួកអាកាសធាតុ បន្ទាប់ពីផ្នែកសំខាន់នៃប្រព័ន្ធឫសដែលមានមុខងារដឹកនាំនូវសារធាតុចិញ្ចឹមដើមដងត្រូវបានបាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes(ពពួកដង្កូវក្នុងដី) Meloidogyne spp (ពពួកដង្កូវបំផ្លាញ់ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងស្រទាប់ដីនៃបរិវេនគុម្ពម្រេចហើយ ។ ហើយការរីករាលដាលមេរោគ ពួកមេរោគបង្កឲ្យរលួយខូចឫស)បង្កើនបរិមាណកាន់តែច្រើនឡើងៗ វាអាចបង្កឲ្យមានការខូចខាតដល់ដំណាំម្រេចធ្ងន់ធ្ងរហើយនិងត្រូវបានជាប់ពាក់ព័ន្ធទៅនឹងជម្ងឺបណ្តាលឲ្យការលូតលាស់នៃដំណាំម្រេចត្រូវបានថយចុះ យ៉ាងយឺតៗផងដែរ ការណាយើងមិនប្រើថ្នាំព្យាបាល ។

រោគសញ្ញានៃការធ្លាក់ចុះយឺតៗ

វត្តមាននៃបរាសិត Radopholus similis បណ្តាលឲ្យរលាកនៅលើប្រព័ន្ធឫស(ឫសមិនអាចស្រូបសារធាតុចិញ្ចឹមបាន) លើសពីនេះបណ្តាលឲ្យរលួយប្រព័ន្ធឫសទាំងអស់តែម្តង ។ ការរំខានដោយការរុកកួនទាំងនេះ បានរាលដាលជាបន្តបន្ទាប់ពីឫសខ្ចីទៅកាន់ប្រព័ន្ធឫសចាស់ ។ ការរុកកួនដោយបរាសិត M. incognita ក៏បានធ្វើឲ្យឫសពក ឬ រលាកនៅលើប្រព័ន្ធឫស ។ ការរលាកទាំងនេះត្រូវបានគេមើលឃើញទាំងប្រព័ន្ធសរសៃឫសខ្ចី និងប្រព័ន្ធឫសចាស់ផងដែរ ។ ការខូចខាតឫស ដែលបង្ករដោយបរាសិត nematodesធ្វើឲ្យចុះខ្សោយដល់មុខងារនៃការដឹកជញ្ជូនជាតិទឹក និងសារធាតុអំបិលខនិចទៅកាន់ដើមម្រេច ។ ការបាត់បង់មុខងារនៃប្រព័ន្ធឫសចិញ្ចឹមនេះ បានបណ្តាលឲ្យមានរោគសញ្ញានៃការខ្វះខាតសារធាតុចិញ្ចឹម ។ ការខូចខាតនៃប្រព័ន្ធឫសបណ្តាលឲ្យស្លឹកម្រេចប្រែពណ៌ពីបៃតងទៅជាពណ៌លឿង ពណ៌ខៀវលាយឡំលឿង អុជៗខាងចុងស្លឹក និងខ្លោចមែកផ្នែកខាងលើ ។

ការបង្ការខ្លះៗដែលអាចធ្វើបាន

ផ្ទៃដីដាំម្រេចត្រូវធ្វើប្រឡាយទឹកព័ទ្ធជុំវិញ បន្ថែមដោយប្រឡាយរងជាសញ្ញាលេខបូកក្នុងចម្ការម្រេច ជៀសវាងដាច់ខាតកុំឲ្យមានទឹកភ្លៀងហូរកាត់ចម្ការម្រេចឲ្យសោះ ។ ជាទូទៅការប្រើប្រាស់ជីកំប៉ុស ឬ អំពុកដាក់ទៅក្នុងគុម្ពដំណាំ វាអាចធ្វើឲ្យដីមានសភាពធូរបង្ករឲ្យដំណាំលូតលាស់បានល្អ  តែវាក៏ជាជម្រកនៃពពួកដង្កូវបរ៉ាសិតក្នុងដីផងដែរ ។

វិធីសាស្រ្តបាញ់ថ្នាំការពារ និងព្យាបាលលើដំណាំម្រេច

ក-វិធីសាស្រ្តការពារ (ជាវិធីសាស្រ្តល្អបំផុត)

ជាវិធីសាស្រ្តមួយដែលល្អបំផុត ដែលប្រជាកសិករអ្នកដាំម្រេចគួរតែជ្រើសរើសយក ដើម្បីការពារត្រួតពិនិត្យពីការរាតត្បាតមេរោគបង្ករជំងឺជាប្រចាំ កុំឲ្យរំខានដល់ការលូតលាស់ដល់ដំណាំម្រេច ។ ក្នុងករណីបាញ់ការពារនេះ ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០លីត្រ បាញ់ទៅលើដើមម្រេចពីលើចុះក្រោម ហើយបាញ់ផ្ចង់លើគុម្ពឲ្យបានជោកសព្វលៃយ៉ាងណាឲ្យបានជ្រាបទៅដល់ប្រព័ន្ធឫស ដោយអនុវត្តពី១០ទៅ១៥ថ្ងៃម្តង ។

ខ-វិធីសាស្រ្តព្យាបាល

មានន័យថា ដំណាំម្រេចបានរងនូវផលប៉ះពាល់ពីការវាយប្រហាដោយមេរោគរួចទៅហើយ ជាពិធីសាស្រ្តជួយសង្រ្គោះ ។ ជាទូទៅវិធីព្យាបាលមិនប្រាកដថាអាចវិលមករកសភាពដើម១០០% វិញទាំងស្រុងឡើយ វាតែងតែជួបទៅនឹងការខូចខាតខ្លះ ជាក់ជាមិនខានឡើយ  វាអាស្រ័យលើការព្យាបាលបានទាន់ពេលឬអត់ ។ ក្នុងករណីបាញ់ ដើម្បីព្យាបាលនេះ  ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០លីត្រ បាញ់ទៅលើដើមម្រេចពីលើចុះក្រោម បន្ថែមដោយស្រោចលើគុម្ពម្រេចឲ្យបានជោកសព្វលៃយ៉ាងណាឲ្យបានជ្រាបទៅដល់ប្រព័ន្ធឫស ៣ទៅ៥ថ្ងៃម្តង ឲ្យបាន៣ដងជាប់ៗគ្នា ។ ពេលម្រេចជាស្បើយពីជំងឺគឺអនុវត្តវិធីសាស្រ្តការពារវិញ ។

កំណត់សម្គាល់

កាលណាដំណាំម្រេចមានជំងឺ បណ្តាលឲ្យរលួយខូចដល់ប្រព័ន្ធឫសរយាង ធ្វើឲ្យចុះខ្សោយដល់មុខងារនៃការស្រូបជញ្ជក់យកនូវសារធាតុចិញ្ចឹម ជាតិទឹក និងសារធាតុអំបិលខនិច ក៏ដូចជាមុខងារដឹកជញ្ជូនសារធាតុទាំងនេះ ទៅកាន់ដើមម្រេច ដើម្បីទ្រទ្រង់ដល់ការលូតលាស់ ។

ករណីម្រេចមានជំងឺ៖ ការប្រើប្រាស់ជីបាវគ្រាប់បំប៉ននៅផ្នែកគល់ គឺគ្មានប្រសិទ្ធភាពឡើយ ដោយសារបាត់មុខងារនៃប្រព័ន្ធឫស ។ លុះត្រាតែយើងត្រូវព្យបាលវាឲ្យជាសះល្អឡើងវិញសិន ទើបការប្រើប្រាស់ជីគ្រាប់បំប៉ននៅគល់មានប្រសិទ្ធភាពឡើងវិញ ។

ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 បាញ់លើស្លឹក និងបរិវេនគុម្ពម្រេច៖ ទាំងការបំប៉នលូតលាស់ ទាំងការកម្ចាត់មេរោគបង្ករជំងឺ ជាពិសេសពពួកដង្កូវបរ៉ាសិត ពពួកផ្សិតក្នុងដី និងជារនាំងការពារសត្វល្អិត ដោយការប្រព្រឹត្តទៅក្នុងពេលតែមួយ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត ដោយប្រើប្រាស់រយៈពេលខ្លីបំផុត ។ តាមការស្រាវជ្រាវការបាញ់លើស្លឹកមានប្រសិទ្ធភាពរហូតទៅដល់៩០ភាគរយ តែបើបានស្រោចឬបាញ់លើបរិវេណគុម្ពបន្ថែមគឺអាចមានប្រសិទ្ធភាពរហូតទៅដល់១០០ភាគរយ ។

ការប្រើប្រាស់ជីបាញ់បំប៉នលើដំណាំម្រេច

១-ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 និងម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រលើដំណាំ ម្រេច

(ក)ការបំប៉នម្រេចតូច ឬធំ 

អនុវត្តន៍ជាទូទៅដោយប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពី រុក្ខជាតិសមុទ្រ៥០ក្រាម(កន្លះកញ្ចប់) លាយជាមួយទឹកប្រមាណ៣៥០ទៅ៤០០លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន日本の技術៦០មីលីលីត្រ(60CC) បូកបន្ថែមជាមួយម្សៅជីសរីរាង្គ ចម្រាញ់ពីរុក្ខជាតិសមុទ្រ១ស្លាបព្រាការហ្វេ កំពុង លាយជាមួយទឹក១ធុងបាញ់២៥លីត្រ(កូរឲ្យរលាយសាច់មួយ) ។ យកល្បាយដែលលាយរួចទៅបាញ់បំប៉នលើ កូនម្រេចឬម្រេចធំ រយៈពេល១៥ទៅ២០ថ្ងៃម្តង ។ នៅពេលបាញ់ម្តងៗលៃឲ្យបានជោកសព្វទៅលើស្លឹក និងបរិវេណជុំវិញគុម្ព ។

ករណីចម្ការម្រេចមានប្រព័ន្ធទឹកស្រោចស្រព៖ ប្រើជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ៥០ក្រាម លាយជាមួយទឹក៤០០ទៅ៥០០លីត្រ បង្ហូរស្រោចស្រពទៅតាមគុម្ព (ប្រព័ន្ធឫស)នៃដំណាំម្រេចក្នុងអំឡុងពេលពី១៥ទៅ២០ថ្ងៃម្តង។

(ខ)ការបំប៉នម្រេច នៅពេលវាចាប់ផ្តើមចេញផ្កាក្តឹប

ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ៣០ក្រាម (១/៣កញ្ចប់) លាយជាមួយទឹកប្រមាណ៣៥០ទៅ ៤០០ លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន日本の技術 ៦០មីលីលីត្រ (60CC) បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រកន្លះស្លាបព្រាកាហ្វេ លាយជាមួយ ទឹក១ធុងបាញ់ ចំណុះ ២៥លីត្រ(កូរឲ្យរលាយសាច់មួយ) ។យកល្បាយដែលលាយរួចទៅបាញ់បំប៉នលើដើម ម្រេច ដែលកំពុង រៀបចំដើមដងចេញផ្កា ឬក្តឹម ក្នុងអំឡុងពេលនេះអនុវត្តរយៈពេល១០ ទៅ១៥ថ្ងៃម្តង ។ នៅពេលបាញ់ម្តងៗលៃឲ្យបានជោកសព្វទៅលើស្លឹក កញ្ចុំផ្កា និងបរិវេណជុំវិញគុម្ព ។  ការអនុវត្តតាមវិធីសាស្រ្តនេះ អាចជួយលើកតម្កើងដំណាំម្រេចឲ្យបង្កើនកញ្ចុំផ្កាបានច្រើទ្វេដង ថែមទាំងជួយថែរក្សាការពារផ្កាក្តឹបផ្លែ មិនឲ្យជ្រុះយ៉ាងមានប្រសិទ្ធភាព ។ មានលទ្ធភាពអាចបង្កើនទិន្នផលពី៣០ទៅ៥០%បន្ថែមទៀត ។

សម្រាប់ព័ត៌មានបន្ថែម Tel: 012 888 987 / 096 5 888 987 / 097 5 888 987, www.bopha.com.kh, E-mail:info@bopha.com.kh

Description of diseases and methods of care, prevention and treatment of diseases of pepper.

This research was conducted by Bopha Organic Agriculture Co., Ltd.

Factors that cause pepper plants to suffer from disease

Climate change (too hot)

Children of the rainy season (drought lasts too long)

Extremely hot weather, rainfall (less)

– Too much rain causes root rot

Strong dew (highly acidic)

Monsoon falls from the north

– The use of chemical fertilizers buried in the pile (too much)

– Use of compost (manure) without disinfection

Signs of the disease manifested through

The gradual decline in the growth rate of pepper has shown that pepper has been severely affected by disease attacks. The effects on pepper plants indicate the degree of variability in nutrient loss from the root system and may manifest as symptoms caused by a portion of climate change after a significant part of the root system that functions to direct nutrients. The original is lost. These indicate that the number of Nematodes (Melodogyne spp.) Of the crop has been present in the soil layer of pepper seedlings. Increasing the amount can cause serious damage to pepper crops and be associated with diseases that cause the growth of pepper plants to slow down. Too slowly, we do not use medication.

Symptoms of slow decline

The presence of Radopholus similis causes inflammation of the root system (roots can not absorb nutrients), moreover, causing the whole root system to rot. These disturbances gradually spread from the young roots to the old root system. M. incognita parasite infestation also causes nodules or inflammation of the root system. These inflammations are seen in both the young root system and the old root system. Root damage caused by nematodes impairs the function of transporting fluid and mineral salts to pepper plants. This loss of root system function causes symptoms of nutrient deficiency. Damage to the root system causes the pepper leaves to turn from green to yellow-blue-yellow mixed with yellow spots on the tips of the leaves and burning the upper branches.

Some possible prevention

The area under pepper should be surrounded by a canal with sub-canals as the plus sign in the pepper field, absolutely avoid the rain from flowing through the pepper field. Generally, the use of compost or mulch in the tillers can loosen the soil and cause the crop to grow well, but it is also a habitat for earthworms.

Pepper spraying and treatment methods

A. Prevention method (the best method)

One of the best methods that pepper growers should choose to prevent and control the spread of pathogens on a regular basis is not to disrupt the growth of pepper crops. In the case of this spraying, apply 1 liter of Japanese organic fertilizer mixed with 300 liters of water, spray on the pepper plant from top to bottom and spray on the tillers thoroughly to reach the root system by applying 10 to 15 Once a day.

B. Treatment methods

This means that the pepper crop has already been affected by the virus attack as a rescue protocol. In general, the treatment is not sure that it can be completely restored to its original state, it always encounters some damage, it depends on whether the treatment is timely or not. In the case of spraying for this treatment, apply 1 liter of Japanese organic fertilizer mixed with 300 liters of water, spray on the pepper plant from top to bottom, and add water to the pepper stalks so that they reach the root system for 3 to 5 days. 3 times in a row. When the pepper recovers from the disease, apply preventive measures.

Notes

When the pepper plant has a disease that causes damage to the root system, impairs the function of absorbing nutrients, nutrients and minerals, as well as the function of transporting these substances to the pepper plant to support. Grow.

In case of diseased pepper: the use of fertilizer bags at the base is ineffective due to the loss of function of the root system. Unless we have to treat it well, then the use of fertilizer at the base is effective again.

Application of Japanese Organic Fertilizer 技術 技術 技術 Spray on Leaves and Pepper Compounds: Both nourishing and disinfecting, especially worms, parasites, fungi in the soil and as a barrier against pests by acting at the same time. And most effective using the shortest time. According to research, foliar spraying is up to 90% effective, but if watered or sprayed on additional tillage, it can be up to 100% effective.

Fertilizer application on pepper

1. The use of Japanese organic fertilizer 技術 の 技術 and organic fertilizer powder extracted from sea plants on pepper.

(A) Small or large pepper supplement

Generally applied using Japanese organic fertilizer លីត្រ の 技術 1 liter plus organic fertilizer powder extracted from sea plants 50 g (half a pack) mixed with about 350 to 400 liters of water or Japanese organic fertilizer មីលីលីត្រ の 技術 60 ml (60CC) Add 1 teaspoon of organic fertilizer extracted from seaweed mixed with 25 liters of water (stir to dissolve one). Spray the mixture on pepper or large pepper every 15 to 20 days. When spraying, adjust to the leaves and the area around the bush.

In case of pepper plantation with irrigation system: use 1 liter of Japanese organic fertilizer បូក の បូក plus 50 g of organic fertilizer extracted from sea plants mixed with 400 to 500 liters of water, irrigated to the till (root system) of pepper Every 15 to 20 days.

(B) Feeding pepper when it starts to bloom

Use Japanese organic fertilizer លីត្រ の 技術 1 liter plus 30 grams of organic fertilizer extracted from sea plants (1/3 pack) mixed with about 350 to 400 liters of water or Japanese organic fertilizer មីលីលីត្រ 技術 技術 60 ml (60CC) plus Add half a teaspoon of organic fertilizer extracted from seaweed mixed with 1 liter of water spray 25 liters (stir to dissolve one meat). During this period, apply every 10 to 15 days. When spraying, apply to the leaves, inflorescences and the area around the bush. Applying this method can help increase the pepper crop to double the inflorescence, as well as effectively protect the flower petals from falling out. It is possible to increase the yield by 30 to 50%.

For more information Tel: 012 888 987/096 5 888 987/097 5 888 987, www.bopha.com.kh, E-mail: info@bopha.com.kh

Share this post