Notice: Undefined index: REQUEST_SCHEME in /home/wwwbopha/public_html/wp-content/advanced-cache.php on line 27
ដំណាំម្រេច – Bopha

ដំណាំម្រេច


ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.) ។

កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ

–ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក)

–កូនរដូវវស្សា(រាំងស្ងួតយូរពេក)

–អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច)

–ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស

–ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់)

–រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង

–ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក)

-ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ

រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ

កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាននិងកំពុងរងនូវផលប៉ះពាល់គ្រោះថ្នាក់ពីការវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបានបង្ហាញពីកម្រិតនៃការប្រែប្រួលបាត់បង់សារធាតុចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យឃើញជារោគសញ្ញាដែលបានកើតឡើងដោយសារចំណែកនៃការប្រែប្រួកអាកាសធាតុ បន្ទាប់ពីផ្នែកសំខាន់នៃប្រព័ន្ធឫសដែលមានមុខងារដឹកនាំនូវសារធាតុចិញ្ចឹមដើមដងត្រូវបានបាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes(ពពួកដង្កូវក្នុងដី) Meloidogyne spp (ពពួកដង្កូវបំផ្លាញ់ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅក្នុងស្រទាប់ដីនៃបរិវេនគុម្ពម្រេចហើយ ។ ហើយការរីករាលដាលមេរោគ ពួកមេរោគបង្កឲ្យរលួយខូចឫស)បង្កើនបរិមាណកាន់តែច្រើនឡើងៗ វាអាចបង្កឲ្យមានការខូចខាតដល់ដំណាំម្រេចធ្ងន់ធ្ងរហើយនិងត្រូវបានជាប់ពាក់ព័ន្ធទៅនឹងជម្ងឺបណ្តាលឲ្យការលូតលាស់នៃដំណាំម្រេចត្រូវបានថយចុះ យ៉ាងយឺតៗផងដែរ ការណាយើងមិនប្រើថ្នាំព្យាបាល ។

រោគសញ្ញានៃការធ្លាក់ចុះយឺតៗ

វត្តមាននៃបរាសិត Radopholus similis បណ្តាលឲ្យរលាកនៅលើប្រព័ន្ធឫស(ឫសមិនអាចស្រូបសារធាតុចិញ្ចឹមបាន) លើសពីនេះបណ្តាលឲ្យរលួយប្រព័ន្ធឫសទាំងអស់តែម្តង ។ ការរំខានដោយការរុកកួនទាំងនេះ បានរាលដាលជាបន្តបន្ទាប់ពីឫសខ្ចីទៅកាន់ប្រព័ន្ធឫសចាស់ ។ ការរុកកួនដោយបរាសិត M. incognita ក៏បានធ្វើឲ្យឫសពក ឬ រលាកនៅលើប្រព័ន្ធឫស ។ ការរលាកទាំងនេះត្រូវបានគេមើលឃើញទាំងប្រព័ន្ធសរសៃឫសខ្ចី និងប្រព័ន្ធឫសចាស់ផងដែរ ។ ការខូចខាតឫស ដែលបង្ករដោយបរាសិត nematodesធ្វើឲ្យចុះខ្សោយដល់មុខងារនៃការដឹកជញ្ជូនជាតិទឹក និងសារធាតុអំបិលខនិចទៅកាន់ដើមម្រេច ។ ការបាត់បង់មុខងារនៃប្រព័ន្ធឫសចិញ្ចឹមនេះ បានបណ្តាលឲ្យមានរោគសញ្ញានៃការខ្វះខាតសារធាតុចិញ្ចឹម ។ ការខូចខាតនៃប្រព័ន្ធឫសបណ្តាលឲ្យស្លឹកម្រេចប្រែពណ៌ពីបៃតងទៅជាពណ៌លឿង ពណ៌ខៀវលាយឡំលឿង អុជៗខាងចុងស្លឹក និងខ្លោចមែកផ្នែកខាងលើ ។

ការបង្ការខ្លះៗដែលអាចធ្វើបាន

ផ្ទៃដីដាំម្រេចត្រូវធ្វើប្រឡាយទឹកព័ទ្ធជុំវិញ បន្ថែមដោយប្រឡាយរងជាសញ្ញាលេខបូកក្នុងចម្ការម្រេច ជៀសវាងដាច់ខាតកុំឲ្យមានទឹកភ្លៀងហូរកាត់ចម្ការម្រេចឲ្យសោះ ។ ជាទូទៅការប្រើប្រាស់ជីកំប៉ុស ឬ អំពុកដាក់ទៅក្នុងគុម្ពដំណាំ វាអាចធ្វើឲ្យដីមានសភាពធូរបង្ករឲ្យដំណាំលូតលាស់បានល្អ  តែវាក៏ជាជម្រកនៃពពួកដង្កូវបរ៉ាសិតក្នុងដីផងដែរ ។

វិធីសាស្រ្តបាញ់ថ្នាំការពារ និងព្យាបាលលើដំណាំម្រេច

ក-វិធីសាស្រ្តការពារ (ជាវិធីសាស្រ្តល្អបំផុត)

ជាវិធីសាស្រ្តមួយដែលល្អបំផុត ដែលប្រជាកសិករអ្នកដាំម្រេចគួរតែជ្រើសរើសយក ដើម្បីការពារត្រួតពិនិត្យពីការរាតត្បាតមេរោគបង្ករជំងឺជាប្រចាំ កុំឲ្យរំខានដល់ការលូតលាស់ដល់ដំណាំម្រេច ។ ក្នុងករណីបាញ់ការពារនេះ ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០លីត្រ បាញ់ទៅលើដើមម្រេចពីលើចុះក្រោម ហើយបាញ់ផ្ចង់លើគុម្ពឲ្យបានជោកសព្វលៃយ៉ាងណាឲ្យបានជ្រាបទៅដល់ប្រព័ន្ធឫស ដោយអនុវត្តពី១០ទៅ១៥ថ្ងៃម្តង ។

ខ-វិធីសាស្រ្តព្យាបាល

មានន័យថា ដំណាំម្រេចបានរងនូវផលប៉ះពាល់ពីការវាយប្រហាដោយមេរោគរួចទៅហើយ ជាពិធីសាស្រ្តជួយសង្រ្គោះ ។ ជាទូទៅវិធីព្យាបាលមិនប្រាកដថាអាចវិលមករកសភាពដើម១០០% វិញទាំងស្រុងឡើយ វាតែងតែជួបទៅនឹងការខូចខាតខ្លះ ជាក់ជាមិនខានឡើយ  វាអាស្រ័យលើការព្យាបាលបានទាន់ពេលឬអត់ ។ ក្នុងករណីបាញ់ ដើម្បីព្យាបាលនេះ  ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០លីត្រ បាញ់ទៅលើដើមម្រេចពីលើចុះក្រោម បន្ថែមដោយស្រោចលើគុម្ពម្រេចឲ្យបានជោកសព្វលៃយ៉ាងណាឲ្យបានជ្រាបទៅដល់ប្រព័ន្ធឫស ៣ទៅ៥ថ្ងៃម្តង ឲ្យបាន៣ដងជាប់ៗគ្នា ។ ពេលម្រេចជាស្បើយពីជំងឺគឺអនុវត្តវិធីសាស្រ្តការពារវិញ ។

កំណត់សម្គាល់

កាលណាដំណាំម្រេចមានជំងឺ បណ្តាលឲ្យរលួយខូចដល់ប្រព័ន្ធឫសរយាង ធ្វើឲ្យចុះខ្សោយដល់មុខងារនៃការស្រូបជញ្ជក់យកនូវសារធាតុចិញ្ចឹម ជាតិទឹក និងសារធាតុអំបិលខនិច ក៏ដូចជាមុខងារដឹកជញ្ជូនសារធាតុទាំងនេះ ទៅកាន់ដើមម្រេច ដើម្បីទ្រទ្រង់ដល់ការលូតលាស់ ។

ករណីម្រេចមានជំងឺ៖ ការប្រើប្រាស់ជីបាវគ្រាប់បំប៉ននៅផ្នែកគល់ គឺគ្មានប្រសិទ្ធភាពឡើយ ដោយសារបាត់មុខងារនៃប្រព័ន្ធឫស ។ លុះត្រាតែយើងត្រូវព្យបាលវាឲ្យជាសះល្អឡើងវិញសិន ទើបការប្រើប្រាស់ជីគ្រាប់បំប៉ននៅគល់មានប្រសិទ្ធភាពឡើងវិញ ។

ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 បាញ់លើស្លឹក និងបរិវេនគុម្ពម្រេច៖ ទាំងការបំប៉នលូតលាស់ ទាំងការកម្ចាត់មេរោគបង្ករជំងឺ ជាពិសេសពពួកដង្កូវបរ៉ាសិត ពពួកផ្សិតក្នុងដី និងជារនាំងការពារសត្វល្អិត ដោយការប្រព្រឹត្តទៅក្នុងពេលតែមួយ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត ដោយប្រើប្រាស់រយៈពេលខ្លីបំផុត ។ តាមការស្រាវជ្រាវការបាញ់លើស្លឹកមានប្រសិទ្ធភាពរហូតទៅដល់៩០ភាគរយ តែបើបានស្រោចឬបាញ់លើបរិវេណគុម្ពបន្ថែមគឺអាចមានប្រសិទ្ធភាពរហូតទៅដល់១០០ភាគរយ ។

ការប្រើប្រាស់ជីបាញ់បំប៉នលើដំណាំម្រេច

១-ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 និងម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រលើដំណាំ ម្រេច

(ក)ការបំប៉នម្រេចតូច ឬធំ 

អនុវត្តន៍ជាទូទៅដោយប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពី រុក្ខជាតិសមុទ្រ៥០ក្រាម(កន្លះកញ្ចប់) លាយជាមួយទឹកប្រមាណ៣៥០ទៅ៤០០លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន日本の技術៦០មីលីលីត្រ(60CC) បូកបន្ថែមជាមួយម្សៅជីសរីរាង្គ ចម្រាញ់ពីរុក្ខជាតិសមុទ្រ១ស្លាបព្រាការហ្វេ កំពុង លាយជាមួយទឹក១ធុងបាញ់២៥លីត្រ(កូរឲ្យរលាយសាច់មួយ) ។ យកល្បាយដែលលាយរួចទៅបាញ់បំប៉នលើ កូនម្រេចឬម្រេចធំ រយៈពេល១៥ទៅ២០ថ្ងៃម្តង ។ នៅពេលបាញ់ម្តងៗលៃឲ្យបានជោកសព្វទៅលើស្លឹក និងបរិវេណជុំវិញគុម្ព ។

ករណីចម្ការម្រេចមានប្រព័ន្ធទឹកស្រោចស្រព៖ ប្រើជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ៥០ក្រាម លាយជាមួយទឹក៤០០ទៅ៥០០លីត្រ បង្ហូរស្រោចស្រពទៅតាមគុម្ព (ប្រព័ន្ធឫស)នៃដំណាំម្រេចក្នុងអំឡុងពេលពី១៥ទៅ២០ថ្ងៃម្តង។

(ខ)ការបំប៉នម្រេច នៅពេលវាចាប់ផ្តើមចេញផ្កាក្តឹប

ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ៣០ក្រាម (១/៣កញ្ចប់) លាយជាមួយទឹកប្រមាណ៣៥០ទៅ ៤០០ លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន日本の技術 ៦០មីលីលីត្រ (60CC) បូកបន្ថែមជាមួយម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រកន្លះស្លាបព្រាកាហ្វេ លាយជាមួយ ទឹក១ធុងបាញ់ ចំណុះ ២៥លីត្រ(កូរឲ្យរលាយសាច់មួយ) ។យកល្បាយដែលលាយរួចទៅបាញ់បំប៉នលើដើម ម្រេច ដែលកំពុង រៀបចំដើមដងចេញផ្កា ឬក្តឹម ក្នុងអំឡុងពេលនេះអនុវត្តរយៈពេល១០ ទៅ១៥ថ្ងៃម្តង ។ នៅពេលបាញ់ម្តងៗលៃឲ្យបានជោកសព្វទៅលើស្លឹក កញ្ចុំផ្កា និងបរិវេណជុំវិញគុម្ព ។  ការអនុវត្តតាមវិធីសាស្រ្តនេះ អាចជួយលើកតម្កើងដំណាំម្រេចឲ្យបង្កើនកញ្ចុំផ្កាបានច្រើទ្វេដង ថែមទាំងជួយថែរក្សាការពារផ្កាក្តឹបផ្លែ មិនឲ្យជ្រុះយ៉ាងមានប្រសិទ្ធភាព ។ មានលទ្ធភាពអាចបង្កើនទិន្នផលពី៣០ទៅ៥០%បន្ថែមទៀត ។

សម្រាប់ព័ត៌មានបន្ថែម Tel: 012 888 987 / 096 5 888 987 / 097 5 888 987, www.Bopha.com.kh, E-mail:info@bopha.com.

ផលិតផលរបស់ពួកយើង


ជីសរីរាង្គទឹកជប៉ុន

N=0.27%, P=0.22%, K=0.21%, Zn=5ppm Protein=0.3g/100g, Amino Acid=45mg/100g គុណប្រយោជន៍ ជំរុញការលូតលាស់ផ្សារភ្ជាប់ជាមួយប្រព័ន្ធការពារជំងឺយ៉ាងមានប្រសិទ្ធភាពពីបច្ចេកវិទ្យាសរីរាង្គ (Organic Microbial Fertilizer) ដ៏ទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ។ បង្កើនភាពអំណត់អត់ធន់ទប់ទល់ជាមួយនឹងការឡើងកំដៅ ។ បង្កើនកញ្ចុំផ្កាក្តីប ថែរក្សា ផ្កាក្តីបមិនអោយជ្រះ ។ កែប្រែគុណភាពដីឲ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ ។ បង្កើនទិន្នផលពី ១៥-៣០% ។ អនុវត្តដោយគ្មាន ផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ។ ការប្រើប្រាស់ ប្រើប្រាស់បានគ្រប់ដំណាក់កាល : ដំណាក់កាលបំប៉នការពាររោគលូតលាស់បានល្អ ដំណាក់កាលបំប៉នការពាររោគលើផ្កាក្តីប និងដំណាក់កាលបំប៉នផ្លែឲ្យបានធំធាត់មានពណ៌សម្បុរស្រស់ថ្លា ។ បាញ់ : 1L រជីលាយទឹក…


ម្សៅជីសរីរាង្គសារាយសមុទ្រ

គុណប្រយោជន៍ ម្សៅជីសរីរាង្គសារាយសមុទ្រមានតួនាទី : – ជួយឱ្យរុក្ខជាតិអាចស៊ូទ្រាំនឹងភាពតានតឹងផ្សេងៗដូចជាកម្ដៅគ្រោះរាំងស្ងួត ។ – ផ្តល់ឱ្យរុក្ខជាតិនូវភាពធន់ប្រសើរជាងមុនចំពោះការជញ្ជក់របស់សត្វល្អិតនិងការវាយប្រហារដោយផ្សិត។ – ជម្រុញដំណុះគ្រាប់ពូជនិងកាត់បន្ថយការឆក។ – ជំរុញការអភិវឌ្ឍន៍ឫសនិងជម្រុញការចេញផ្កានិងផ្លែយ៉ាងខ្លាំងក្លា។  – ជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមដូច្នេះបង្កើនប្រសិទ្ធភាពជី។  – បង្កើននិងរំញោចអតិសុខុមប្រាណដែលមានអត្ថប្រយោជន៍នៅក្នុងដីធ្វើអោយប្រសើរឡើងនូវរចនាសម្ព័ន្ធដី។ ការប្រើប្រាស់ លាយជាមួយទឹក: ម្សៅជី1ក្រាមលាយទឹក2-3លីត្រ, 10ក្រាមលាយទឹក20-30លីត្រ, 100ក្រាមលាយទឹក200-300លីត្រ, 1គីឡូក្រាមលាយទឹក2000-3000លីត្រ។ បាញ់លើដំណាំពី7-10ថ្ងៃម្តង។ អនុវត្តន៍តាមប្រព័ន្ធដំណក់ទឹក3-4ដង ចាប់ពី ដំណាំដុះលូតលាស់បានស្លឹក 3-4ដងឡើង រហូតដល់ផ្លែផ្កា ។ មានប្រសិទ្ធភាពខ្ពស់ កាលណាបាញ់នៅពេលព្រឹកឬពេល ល្ងាច ក្រោយពីបាញ់រួចក្រោម 8ម៉ោង បើត្រូវទឹកភ្លៀងគួរបាញ់ឡើងវិញ ។


ជីបំប៉នលូតលាស់នឹងបែកគុម្ព


ជីបង្កើនកញ្ចុំផ្កា


ផ្កាស្រស់ ក្ដឹបស្រស់


កម្លាំងលំអងផ្កាកឹ្ដប​​​​​

N=0%, P=0%, K=8%, B=1%, Ca=15%, សារាយសមុទ្រ=30%​ សារធាតុសរីរាង្គផ្សេងៗ=20%, សារធាតុចញ្ចឹមបន្ទាប់បន្សំនិងមីក្រូសារធាតុ, Zn=25ppm, Fe=32ppm គុណប្រយោជន៍ ផ្តល់ភាពខ្វះខាតនូវសារធាតុបូរុន ឬ កាល់ស្យូម យ៉ាងឆាប់រហ័ស ដើម្បីបំពេញបន្ថែមទៅអោយភាពខ្វះខាតដែល ជាតម្រូវការចាំបាច់របស់រុក្ខជាតិ , បង្កើនភាពជោគជ័យនៃលំអងផ្កា, ឡើងកឹបបានលឿន, ការពារការជ្រុះផ្កានឹង ក្លឹប ផ្តល់ភាពរឹងមាំដល់ដំណាំ។ បង្កើនភាពអំណត់អត់ធន់ ដល់រុក្ខជាតិ ដើម្បីទប់ទល់នឹងជម្ងឺតាមរយៈការផ្តល់សារធាតុចិញ្ចឹមយ៉ាងសម្បូរបែប។ ការប្រើប្រាស់ ជីសរីរាង្គលីតលាយជាមួយទឹក1500-2000លីត្រ ឬ0,5លីត្រលាយជាមួយទឹក 750-1000លីត្រ ឬ 13-16មីលីលីត្រ (13-16សេសេ)លាយជាមួយទឹក25លីត្រ។ សម្រាប់ដើមឈើហូបផ្លែ ៖ បាញ់ពីរដងបន្ទាប់ពីរុក្ខជាតិចេញផ្កាបានរយៈ ពេលមួយទៅពីរសប្ដាហ៍,បាញ់7-10ថ្ងៃម្តង។សម្រាប់បន្លែ ៖ បាញ់ពីរទៅបីដងនៅក្នុងកំឡុងពេលនៃការលូតលាស់ បាញ់5-7ថ្ងៃម្តង។


មហាទ្បើងក្តិប R

គុណប្រយោជន៍ មហាឡើងក្តីបលឿន មានតួនាទីរំញោចអោយដំណាំមានការលូតលាស់ ហើយជួយអោយដំណាំបង្កើតនូវសារធាតុ Auxin, Ethylene , Cytokinin, Gibberellin… មានដំណើរការយ៉ាងមានប្រសិទ្ធភាព។ – ជួយអោយដំណាំរីកលូតលាស់ខ្លាំងចេញផ្កា ឆាប់ដាច់លំអងលោតក្លឹបបានលឿននិងកាន់ផ្លែច្រើន បង្កើនទិន្នផលនិង គុណភាពរបស់ដំណាំគ្រប់ប្រភេទ។ ការប្រើប្រាស់ ជី8,5-13ml/ទឹក25លីត្រ, ជី 67-100ml/ទឹក200L, ជី 167-250ml/ទឹក 500L ,ជី 333-500ml/ទឹក1000L ។បាញ់1-2ដង បន្ទាប់ ពីរុក្ខជាតិចេញផ្កាម្រុះឬផ្ការីក, រយះពេល៧ទៅ១០ថ្ងៃម្តង ។


កាន់ក្តិបផ្លែស្អាត​ J


ជីNPK 30-10-10+TE

N=30%, P=10, K=10%+TE Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៍ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ ជំនួយការលូតលាស់បានលឿន បង្កើនទិន្នផលខ្ពស់។ ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ ក្នុងដំណាក់កាលលូតលាស់ សម្រាប់បំប៉ន ដើម ស្លឹក ត្រួយ។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើ ជី 85-100ក្រាម/1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្តិបផ្លែប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ ។ បាញ់លើស្លឹកផ្កាក្លិបផ្លែ រយៈពេល7-10ថ្ងៃម្តង ។ គួរចៀសវាង…


ជីMKP 0-52-34+TE

N=0%, P=52, K=34% Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៏ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ ជំនួយប្រព័ន្ធឫសលូតលាស់បានលឿនបង្កើនទិន្នផលខ្ពស់។ ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ ជួយជំរុញអោយឆាប់ចេញផ្កា កាន់ក្លឹប ផ្លែធំ រឹងមាំ ធន់ទ្រាំនិងជម្ងឺ អាកាសធាតុប្រែប្រួល។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើជី 85-100ក្រាម/ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្លឹបផ្លែប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ ។ បាញ់លើស្លឹកផ្កាក្លឹបផ្លែរយៈពេល7-10ថ្ងៃម្តង ។ គួរចៀសវាងបាញ់នៅពេលអាកាសធាតុក្តៅហួតហែងខ្លាំង ក្រោយពីបាញ់ បើត្រូវទឹកភ្លៀងក្រោម៦ម៉ោង…


ជំរុញពន្លក ត្រួយនិងផ្កាថៃអូរៀ​

គុណប្រយោជន៍ ជាសារធាតុសំខាន់មួយក្នុងការរំញោចកោសិការបស់រុក្ខជាតិដែលបំរុងនឹងកកើតថ្មីឲ្យឆាប់កកើតដូចជា ឆាប់ជ្រុះស្លឹក ចេញត្រួយថ្មីជាដើម។ ការប្រើប្រាស់បរិមាណថៃអូរៀខុសៗគ្នានិងទទួលបានប្រតិកម្មត្រឡប់មកវិញក៏ខុសៗគ្នាដែរ។ ការប្រើប្រាស់ ចំណាំ : (១)-គួរបាញ់នៅពេលព្រឹកឬល្ងាច ចៀសវាងបាញ់នៅពេលអាកាសធាតុក្តៅខ្លាំង (២)-គួរចៀសវាងប្រើទៅលើដំណាំដែលមានពន្លកត្រួយស្លឹកនៅខ្ចី (៣)-គួរប្រើជីបំប៉ន នឹងទឹកថែទាំដើមអោយបានល្អជាមុនសិន មុននឹងប្រើប្រាស់ថ្នាំថៃអូរៀ (៤)-អាចប្រើប្រាស់លាយជាមួយជីបំប៉នផ្សេងៗទៀតបាន *ប្រភេទដំណាំ -ស្វាយ / ចន្ទី / ទៀប *អត្រាប្រើប្រាស់ -3-4គីឡូក្រាម/ទឹក1000លីត្រ -2-3គីឡូក្រាម/ទឹក1000លីត្រ *ប្រសិទ្ធភាព -បាញ់បញ្ចេញត្រួយថ្មី -បាញ់បញ្ចេញផ្កា *ដំណាក់កាលប្រើប្រាស់ -បន្ទាប់ពីការប្រមូលផលរួចរាល់ -នៅពេលស្លឹកភាគច្រើនមានពណ៌បៃតងចាស់ (45-60ថ្ងៃបន្ទាប់ពីចាក់អរម៉ូន)


ជីNPK 10-60-10+TE

N=10%, P=60, K=10%+Ga3 Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៍ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ ជំនួយប្រព័ន្ធឫស លូតលាស់បានលឿនបង្កើនទិន្នផលខ្ពស់។ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ ជួយអោយដំណាំដែលជិតចេញផ្កា ឆាប់ចេញផ្កា ហើយជួយអោយចេញផ្កាច្រើន និងកឹបកាន់បានល្អ។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើជី 85-100ក្រាម/ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្តិបផ្លែប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ ។ បាញ់លើស្លឹកផ្កាក្លិបផ្លែរយៈពេល7-10ថ្ងៃម្តង ។ គួរចៀសវាង បាញ់នៅពេលអាកាសធាតុក្តៅហួតហែងខ្លាំង ក្រោយពីបាញ់ បើត្រូវទឹកភ្លៀងក្រោម៦ម៉ោង គួរបាញ់ឡើងវិញ…


ជីNPK 3-37-37+TE

N=3%, P=37, K=37%+Ga3 Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៍ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ ជំនួយប្រព័ន្ធឫស លូតលាស់បានលឿនបង្កើនទិន្នផលខ្ពស់។ ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ ជួយជំរុញអោយដំណាំឆាប់ចេញផ្កា កាន់ក្លឹបបានល្អ ផ្លែមានទម្ងន់ និងបង្កើនទិន្នផលបានច្រើន។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើជី 85-100ក្រាម/1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្លិបផ្លែប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ។ បាញ់លើស្លឹកផ្កាក្លិបផ្លែរយៈពេល7-10ថ្ងៃម្តង ។ គួរចៀសវាងបាញ់នៅពេលអាកាសធាតុក្តៅហួតហែងខ្លាំង ក្រោយពីបាញ់ បើត្រូវទឹកភ្លៀងក្រោម៦ម៉ោង គួរបាញ់ឡើងវិញ ។…


អរម៉ូនជំរុញឲផ្កាចេញខុសរដូវ

Paclobutrazol 25% SC គុណប្រយោជន៍ ធាតុសកម្មនៃ Paclobutrazol ជ្រាបចូលទៅក្នុងដើមនៃរុក្ខជាតិទាំងមូលតាមរយះស្លឹកមែកឬសដើម្បីបង្អាក់ការលូត លាស់របស់រុក្ខជាតិ ។ បង្កើតនិងបង្កើនពន្លកផ្កា ក្លឹប ផ្លែបានលឿនហើយច្រើន ។ ចំណាំ – មុននឹងក្រោយពេលស្រោចអរម៉ូនបរិវេណគល់ដីត្រូវមានសំណើមគ្រប់គ្រាន់។ – ក្រោយពីចាក់នៅគល់រយះពេល 20-25ថ្ងៃ អ្នកអាចបន្ថែមដោយការបាញ់លើស្លឹក ដោយការលាយទឹក3000-4000/1Lអរម៉ូន ដើម្បីជួយជំរុញអោយស្លឹកបានឆាប់ ចាស់លឿន ។ – មុនពេលប្រើប្រាស់អរម៉ូនសូមលោកអ្នកខលពិភាក្សាជាមួយផ្នែកបច្ចេកទេសផ្ទាល់ ដើម្បីអោយកាន់តែច្បាស់ពីព្រោះវាអាចប្រែប្រួលទៅតាម អាយុកាល ប្រភេទដី ពេលវេលា អាកាសធាតុ ឬ ក៏តំបន់តាមស្ថានភាពជាក់ស្តែង។ ការប្រើប្រាស់ លាយសម្រាប់ស្រោចគល់ Paclobutrazol ចំណុះ10ml លាយទឹក25, 100ml លាយទឹក25OL1L…


ថ្នាំរំញោចឲ្យលូតលាស់ផ្កាផ្លែ


ជីNPK 5-7-44+TE

N=5%, P=7, K=44%+Ga3 Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៍ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ បង្កើនទិន្នផលខ្ពស់។ ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ សម្រាប់ជំនួយក្លឹប ផ្លែ គ្រាប់ មើម អោយឆាប់ធំលឿន ធន់ទ្រាំនឹងជម្ងឺនិងបម្រែបម្រួលអាកាសធាតុ។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើជី 85-100ក្រាម/1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្តីបផ្លែប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ។ បាញ់លើស្លឹកផ្កាក្លិបផ្លែ រយៈពេល7-10ថ្ងៃម្តង។ គួរចៀសវាង បាញ់នៅពេលអាកាសធាតុក្តៅហួតហែងខ្លាំង ក្រោយពីបាញ់ បើត្រូវទឹកភ្លៀងក្រោម៦ម៉ោង…


ជីNOP 13.5-0-46+TE

N=13.5%, P=0, K=46%+Ga3 Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៍ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ លូតលាស់បានលឿនបង្កើនទិន្នផលខ្ពស់។ ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ ជីបំប៉នស្លឹក ផ្លែ គ្រាប់ មើម និងធ្វើអោយដំណាំមានសុខភាពល្អ ធន់ទ្រាំនឹងជម្ងឺ។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើជី 85-100ក្រាម/ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្លិបផ្លែប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ។ បាញ់លើស្លឹកផ្កាក្តីបផ្លែ រយៈពេល7-10ថ្ងៃម្តង ។ គួរចៀសវាងបាញ់នៅពេលអាកាសធាតុក្តៅហួតហែងខ្លាំង ក្រោយពីបាញ់ បើត្រូវទឹកភ្លៀងក្រោម៦ម៉ោង…


ជីNPK 21-21-21+TE

N=21%, P=21, K=21%+Ga3 Fe, Mn, B, Zn, Cu, Mo, Ca, Mg, S គុណប្រយោជន៍ ជាប្រភេទជីរលាយក្នុងទឹកបាន100% ផ្តល់អាហារបំប៉នយ៉ាងសម្បូរបែបដល់ដំណាំ ជំនួយប្រព័ន្ធឫស លូតលាស់បានលឿន បង្កើនទិន្នផលខ្ពស់។ ប្រើប្រាស់បានលើដំណាំគ្រប់ប្រភេទ គ្រប់ដំណាក់កាល ស្លឹក ផ្កា ផ្លែ និងជួយបង្កើនទិន្នផលបានខ្ពស់។ ការប្រើប្រាស់ ជំរុញឲ្យចេញផ្កាប្រើជី 85-100ក្រាម/ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក250-300លីត្រ។ បំប៉នផ្កាក្ដិបប្រើជី 50-60ក្រាម លាយ 1ធុងបាញ់ 25លីត្រ 1គីឡូក្រាមលាយទឹក400-500លីត្រ។ បាញ់លើស្លឹកផ្កាក្លិបផ្លែ រយៈពេល7-10ថ្ងៃម្តង ។ គួរចៀសវាង បាញ់នៅពេលអាកាសធាតុក្តៅហួតហែងខ្លាំង…


បាយអូរខេមអាយវ៉ាន់

គុណប្រយោជន៍ បាយអូរ ខេម អាយវ៉ាន់ គឺជាប្រភេទថ្នាំសម្លាប់សត្វល្អិតជីវសាស្ត្រ ធ្វើសកម្មភាពបញ្ហាបចូលក្នុងក្រពះសត្វល្អិតដោយផ្ទាល់ បណ្តាលអោយសត្វល្អិតតាំងលែងដំណើរការទៅកើតហើយស្លាប់ជាបន្តបន្ទាប់។ មានប្រសិទ្ធភាពក្នុងការសម្លាប់សត្វល្អិតនិងពពួក ប៉ារ៉ាសិត ។ ពពួកដង្ករគ្រប់ប្រភេទ ពពួកចៃពីងពាងគ្រប់ប្រភេទ ច្នៃស…។ល។ ពពួកសត្វល្អិតបឺតជញ្ជក់ : ទ្រីប ស្រមើល…។ល។ អាចប្រើលាយជាមួយថ្នាំសម្លាប់សត្វល្អិតនិងជីបំប៉នផ្សេងៗបានលើកលែងតែថ្នាំសម្លាប់ស្មៅ។ ការប្រើប្រាស់ មុននឹងប្រើត្រូវក្រឡុកដបថ្នាំជាមុនសិន ។ ថ្នាំ1m ឬ1CC/ទឹក1-1.5L,ថ្នាំ 16-25CC/ទឹក25L,ថ្នាំ100CCទឹក100-150L ថ្នាំ1បទឹក1000-1500L បាញ់រយះពេល 5-10ថ្ងៃម្តង ។ គួរបាញ់ឡើងវិញប្រសិនបើត្រូវទឹកភ្លៀងក្រៀមខម៉ោង។ សូមបញ្ឈប់ការប្រើថ្នាំពី7-10ថ្ងៃមុនការប្រមូលផលដំណាំ។


អាវភ្លៀងទិព្វ

Prochloraz 45% E គុណប្រយោជន៍ អាវភ្លៀងទិព្វ គឺជាប្រភេទថ្នាំការពារ កម្ចាត់ នឹងព្យាបាលជម្ងឺផ្សិតគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព វាមានឥទ្ធិពលដោយផ្ទាល់និងតាមរយៈការ បញ្រ្ជាបចូលក្នុងប្រព័ន្ធឬស ស្លឹកមែក និងផ្កាផ្លែ ហើយនឹងអូសបន្លាយពេលបានយូរដើម្បីកាពាររុក្ខជាតិឲ្យជៀសផុតពីជម្ងឺ។ ការប្រើប្រាស់ -ត្រាំគ្រាប់ពូជដំណាំមុនដាំ៖លាយថ្នាំ4g/ទឹក1L ដាក់ត្រាំទងម្រេច ដើមដំឡូងមី ឬគ្រាប់ពូជផ្សេងៗរយៈពេល 20នាទី មុនយកទៅដាំឬ ព្រោះ ដើម្បីកម្ចាត់ជំងឺផ្សិតជាមុន ។ -ត្រូវផ្អាក់បាញ់ថ្នាំរយៈពេល7-10ថ្ងៃមុនការប្រមូលផលមកដល់ ។ *ប្រភេទដំណាំ -ស្រូវ -បន្លែគ្រប់ប្រភេទ -ដំណាំហូបផ្លែនិងដំណាំផ្សេងៗ។ *ប្រភេទជម្ងឺ -អុចស្លឹក ប៉ារាស្លឹក ផ្សិតស លឿងស្លឹក រលាកកកួរ -អុចស្លឹក ផ្សិតស រលួយផ្លែ -រលាកផ្លែ រលាកកកួរ…


បាយអូរខេមអាយធូ

គុណប្រយោជន៍ បាយអូរ ខេម អាយធូ គឺជាប្រភេទថ្នាំសម្លាប់សត្វល្អិតជីវសាស្ត្រធ្វើសកម្មភាពបញ្ជ្រាបចូលក្នុងក្រពះសត្វល្អិតនិងប៉ះផ្ទាល់ បណ្តាលអោយសត្វល្អិតតាំងលែងដំណើរការទៅកើតហើយស្លាប់ជាបន្តបន្ទាប់។ មានប្រសិទ្ធភាពក្នុងការសម្លាប់សត្វល្អិត ពពួកប៉ារ៉ាស៊ីត ពពួកដង្កូវស៊ីស្លឹក ថៃសពពួកពីងពាងគ្រប់ប្រភេទ…។ល។ពពួកសត្វល្អិតបឺតជញ្ជក់: មមាច ទ្រីប ស្រមើល សាំង មូសតែ រុយស្វា រុយស ខ្នងស្លាបរឹង ។ល។ អាចប្រើលាយជាមួយថ្នាំសម្លាប់សត្វល្អិត និងជីបំប៉នផ្សេងៗបានលើកលែង តែថ្នាំសម្លាប់ស្មៅ។ ការប្រើប្រាស់ មុននឹងប្រើត្រូវក្រឡុកដបថ្នាំជាមុនសិន ។ ថ្នាំ1ml ឬ1CC/ទឹក1-1.5L,ថ្នាំ 16-25CC/ទឹក25L,ថ្នាំ100CC/ទឹក100-150L ថ្នាំ1បទឹក1000-1500L បាញ់រយះពេល 5-10ថ្ងៃម្តង ។ គួរបាញ់ឡើងវិញប្រសិនបើត្រូវទឹកភ្លៀងក្រៀម8ម៉ោង។ សូមបញ្ឈប់ការប្រើថ្នាំពី7-10ថ្ងៃមុនការប្រមូលផលដំណាំ។


អ្នកការពារ៥០%ME

Prochloraz 20%+Propiconazole 30%ME គុណប្រយោជន៍ អ្នកការពារ/Nak karpear គឺជាប្រភេទថ្នាំការពារកម្ចាត់និងព្យាបាលជម្ងឺផ្សិតគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាពវាមានឥទ្ធិពល ដោយផ្ទាល់ និងតាមរយះការបញ្ជ្រាបចូលទៅក្នុងប្រព័ន្ធឬស ស្លឹក មែក និងផ្កាផ្លែ ហើយនឹងអូសបន្លាយពេលបានយូរ ដើម្បី ការពាររុក្ខជាតិឲ្យជៀសផុតពីជម្ងឺ ។ ការប្រើប្រាស់ – ជំងឺរលាកមុខចៀរជ័រកៅស៊ូ បេះដើមហៀរជ័រ ក្រូច ធុរេន : កោសសំបក មួយចេញរួចលាយថ្នាំ 20ml/ទឹក1L លាបដោយជក់ទៅលើមុខមាំជំងឺ ឲ្យបាន 1-2ដង ។ – ត្រាំគ្រាប់ពូជដំណាំមុនដាំ : លាយថ្នាំ 4ml/ទឹកL ដាក់ត្រាំទងម្រេចដើមដំឡូងមីឬគ្រាប់ពូជផ្សេងៗរយះពេល 20នាទី មុនយកទៅដាំ ឬព្រោះ ដើម្បីកម្ចាត់ជម្ងឺផ្សិតជាមុន…


បាយអូរខេមអាយទ្រី

គុណប្រយោជន៍ បាយអូរខេម អាយទ្រី​ ជាប្រភេទថ្នាំមានសមាសធាតុផ្សំពីរមុខ ធ្វើអោយមានប្រសិទ្ធភាពក្នុងការកម្ចាត់សត្វល្អិតទ្វេដងទៅលើ ថៃលោតទាគូរុយស មមាចត្នោត មមាចខៀវ សឹង ស្រមើល ចែស និងពពួកសត្វជញ្ជក់ផ្សេងៗទៀត បានយ៉ាងឆាប់រហ័ស។ ថ្នាំធ្វើ ប្រតិកម្មតាមរយៈការប៉ះពាល់ផ្ទាល់លេបចូលក្នុងក្រពះនិងជ្រាបចូលតាមកោសិកា។ ការប្រើប្រាស់ លាយថ្នាំ 6.5-8.5g/ ទឹក25L, ថ្នា100g/ 300-400L, ថ្នាំ200g/ ទឹក600-800L។ បាញ់រយៈពេល 7-10 ថ្ងៃម្តង ។ គួបាញ់ឡើងវិញ ប្រសិនបើត្រាំទឹកភ្លៀងក្រោមខម៉ោង។ សូមបញ្ឈប់ប្រើថ្នាំចាប់ពី14ថ្ងៃឡើង មុនការប្រមូលផលដំណាំមកដល់។


បាយអូរខេមអាយហ្វ័រ

គុណប្រយោជន៍ បាយអូរខេម អាយហ្វ័រ ជាប្រភេទថ្នាំមានសមាសធាតុផ្សំពីរមុខ ធ្វើអោយមានប្រសិទ្ធភាពក្នុងការកម្ចាត់សត្វល្អិតទ្វេរដងទៅលើ ដង្កូវស៊ីស្លឹក ដង្កូវមូរស្លឹក ដង្កូវរូងដើម ដង្កូវយោលទោង ដង្កូវចោះផ្លែដង្កូវហ្វូង ដង្កូវបាក់ខ្នង ថៃលោត ទាគូ រុយស មមាចត្នោត មមាចខៀវ សឹង ស្រមើល ចៃស និងពពួកសត្វជញ្ជក់ផ្សេងៗទៀតបានយ៉ាងឆាប់រហ័ស។ ថ្នាំធ្វើប្រតិកម្មតាមរយះការប៉ះពាល់ផ្ទាល់លេបចូលក្នុង ក្រពះ និងជ្រាបចូលតាមកោសិកា។ ការប្រើប្រាស់ លាយថ្នាំ10g/ទឹក25-35,ó100g/250-350L,ថ្នាំ200g/ទឹក500-700L។ បាញ់រយៈពេល7-10ថ្ងៃម្តង។គួរបាញ់ឡើងវិញ ប្រសិនបើត្រាំទឹកភ្លៀងក្រោមខម៉ោង។ សូមបញ្ឈប់ប្រើថ្នាំចាប់ពី14ថ្ងៃឡើង មុនការប្រមូលផលដំណាំមកដល់។


បាយអូរខេមអាយហ្វាយ

គុណប្រយោជន៍ បាយអូរខេម អាយហ្វាយ ជាប្រភេទថ្នាំមានសមាសធាតុផ្សំពីរមុខ ធ្វើអោយមានប្រសិទ្ធភាពក្នុងការ កម្ចាត់ដង្កូវទ្វេរដងនិងយ៉ាងឆាប់រហ័ស ។ ថ្នាំធ្វើប្រតិកម្មតាមរយះការប៉ះពាល់ផ្ទាល់ លេបចូលក្នុងក្រពះ និងជ្រាបចូលតាមកោសិកាដង្កូវឬសត្វ ។ ការប្រើប្រាស់ លាយថ្នាំ25cc/ទឹក25L, ថ200cc/ទឹក200L, ថ1000cc/ទឹក1000L។ បាញ់រយះពេល 7-10ថ្ងៃម្តង។ គួរបាញ់ឡើងវិញ ប្រសិនបើត្រូវទឹកភ្លៀងក្រោម ១ម៉ោង។ សូមបញ្ឈប់ប្រើថ្នាំចាប់ពី14ថ្ងៃឡើង មុនការ ប្រមូលផលដំណាំមកដល់។


ឆ័ត្រទិព្វ​ 80WP

Propineb 80% WP អត្ថប្រយោជន៍: ជាប្រភេទថ្នាំមានលក្ខណៈប៉ះផ្ទាល់ ធ្វើការលឿនចូលទៅក្នុង ដើម ស្លឹក មានសមត្ថភាពកំចាត់លឿនរហ័សទាន់ចិត្ត ហើយសក្តិសិទ្ធ ក្នុងការការពារដំណាំពីជម្ងឺផ្សិតនិងកម្ចាត់ស្ប៉ផ្សិតមុនឆ្លងចូលទៅក្នុងរុក្ខជាតិ។ មានសមត្ថភាពទប់ទល់ជាមួយជម្ងឺ :អុចស្លឹក ប៉ារ៉ាស្លឹក ផ្សិតស លឿងស្លឹក ផ្សិតស រលួយឬស រលួយផ្លែ ប្រេះដើម ហៀរជ័រលើដើមរលាកកកួរ រលាកមុខចៀរ ងាប់មែក ផ្សិតលើផ្កា ខ្លោចផ្កា ខ្មៅក្រឹបនឹងផ្លែ។ ការប្រើប្រាស់ -ជំងឺរលាកមុខចៀរជ័រកៅស៊ូ ប្រេះដើមហៀរជ័រ ក្រូច ធុរេន៖ កោសសំបកស្អុយចេញ រួចលាយថ្នាំ20g/ទឹក1L លាបដោយជក់ ទៅលើមុខស្នាមជំងឺឲ្យបាន1-2ដង។ -ត្រាំគ្រាប់ពូជដំណាំមុនដាំ៖លាយថ្នាំ4g/ទឹកL ដាក់ត្រាំទងម្រេច ដើមដំឡូងមី ឬគ្រាប់ពូជផ្សេងៗរយៈពេល 20នាទី…


បាយអូរខេមអាយសុិច

គុណប្រយោជន៍ បាយអូរខេម អាយស៊ិច ជាប្រភេទថ្នាំមានសមាសធាតុផ្សំបីមុខ ធ្វើអោយមានប្រសិទ្ធភាពក្នុងការកម្ចាត់សត្វល្អិតខ្លាំង ទៅលើ ថៃលោត ទាគូរុយស មមាចត្នោត មមាចខៀវ សឹង ស្រមើល ចែស និងពពួកសត្វជញ្ជក់ផ្សេងៗទៀត បានយ៉ាងឆាប់រហ័ស។ ថ្នាំធ្វើ ប្រតិកម្ម តាមរយ:ការប៉ះពាល់ផ្ទាល់លេបចូលក្នុងក្រពះនិងជ្រាបចូលតាមកោសិកា។ ការប្រើប្រាស់ បាញ់លើដំណាំកំពុងផ្កា: លាយថ្នាំ25g/ទឹក25L, ថ្នាំ 100g/ទឹក10OL, ថ្នាំ200g/ទឹក20OL, ថ្នាំ1000g/ទឹក1000L។ បាញ់លើបន្លែវដំណាំស្លឹកចាស់/ស្រូវ : លាយថ្នាំ 50g/25L, ថ្នាំ 200g/ទឹក100, ថ្នាំ 1000g/ទឹក500L។ បាញ់រយះពេល7-10ថ្ងៃម្តង ។ គួរបាញ់ឡើងវិញ ប្រសិនបើត្រូវទឹកភ្លៀងក្រោម ១ម៉ោង ។ សូមបញ្ឈប់ប្រើថ្នាំចាប់ពី14ថ្ងៃឡើងទៅមុនការប្រមូលផលដំណាំមកដល់។


ស្រុីនអុីនវ៉ាន់ ៧៨WP

Mancozeb 60%+Cymoxanil 8% Dimethomorph 10% អត្ថប្រយោជន៏ ជាប្រភេទថ្នាំមានលក្ខណ: ប៉ះផ្ទាល់ ជ្រាបលឿនចូលទៅក្នុងស្លឹក មានសមត្ថភាពកំចាត់លឿនរហ័សទាន់ចិត្តសក្តិសិទ្ធក្នុងការ ការពារ ព្យាបាល និងកម្ចាត់ស្ប៉ផ្សិតមុនពេលឆ្លងចូលទៅក្នុងរុក្ខជាតិ។ មានសមត្ថភាពទប់ទល់ជាមួយនឹងជម្ងឺ: អុចស្លឹក ប៉ារ៉ាស្លឹក ផ្សិតស លឿងស្លឹក រលួយឬស រលួយផ្លែ ប្រេះដើម ហៀរជ័រលើដើម រលាកកកួរ រលាកមុខចៀរ ងាប់មែក ផ្សិតលើផ្កា ខ្លោចផ្កា ខ្មៅក្តឹបនឹងផ្លែ។ ការប្រើប្រាស់ -ជំងឺរលាកមុខចៀរជ័រកៅស៊ូ បេះដើមហៀរជ័រ ក្រូច ធុរេន៖​​ កោសសំបកស្អុយចេញ រួចលាយថ្នាំ20g/ទឹក1L លាបដោយជក់ ទៅលើមុខស្នាមជំងឺឲ្យបាន1-2ដង។ -ត្រាំគ្រាប់ពូជដំណាំមុនដាំ៖លាយថ្នាំ4g/ទឹក1L ដាក់ត្រាំទងម្រេច ដើមដំឡូងមី…


Silicone adjuvant QS-302

100% polysiloxane compound គុណប្រយោជន៍ រាលដាលបញ្ហាបចូលស្លឹកដំណាំបានរហ័ស បង្កើនប្រសិទ្ធភាពជីថ្នាំទប់ទល់ជាមួយសត្វល្អិតនិងជម្ងឺ ទឹកភ្លៀងសន្សើមប្រែបានយូរ កាត់បន្ថយអត្រាប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបាន 30% កាត់បន្ថយកាកសំណល់ពីការប្រើប្រាស់ថ្នាំពុល ចំណេញទឹក ប្រើប្រាស់ដោយសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន ។ ការប្រើប្រាស់ ប្រើលាយជាមួយ ថ្នាំសម្លាប់ស្មៅ ថ្នាំសត្វល្អិត ថ្នាំសម្លាប់ផ្សិត និងជីបាញ់លើស្លឹកផ្សេងៗ ។ ប្រើកាវ 5-8ml / ធុងបាញ់ 25L កាវ 500ml/800-1500លីត្រទឹក, កាវ 1លីត្រ (1000ml) / 1500-3000លីត្រទឹក។